ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុ Yicai បានរាយការណ៍ថា ប្រជាជនសែល រស់នៅទីក្រុង និងជនបទនៅទីក្រុងប៉េកាំង សន្សំប្រាក់បានច្រើនបំផុត នៅក្នុងប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
យោងតាមទិន្នន័យពីការិយាល័យ ស្ថិតិជាតិបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០១៩ ទីក្រុងធំ ៗ ទាំង៣របស់ចិនទាក់ទង នឹងការសន្សំប្រាក់ របស់ប្រជាជនទីក្រុង និងជនបទ គឺទីក្រុងប៉េកាំង សៀងហៃនិងក្វាងចូវ។ ឆុងឈីងនៅភាគនិរតី នៃប្រទេសចិន ហ្សេនជិននៅខេត្តក្វាងទុង ប្រទេសចិន និងឆេងឌូនៅខេត្តស៊ីឈួន ប្រទេសចិន បានដណ្តើមបានចំណាត់ថ្នាក់ទី ៤ ទី ៥ និងទី ៦ រៀងៗខ្លួន ។
ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ទីក្រុងហឺហ្វីនៅខេត្តអានហ៊ួ ភាគខាងកើតប្រទេសចិនឆុងឈីង និងឆាងសានៅ ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន បានមើលឃើញពីកំណើន លឿនបំផុត នៃតុល្យភាពប្រាក់សន្សំ របស់ប្រជាជនទីក្រុង និងជនបទ ខណៈទីក្រុងក្វាងចូវ នៅខេត្តក្វាងទុងប្រទេសចិន ខាងត្បូងមានកំណើនយឺតបំផុត ។
សមតុល្យប្រាក់សន្សំ របស់ប្រជាជននៅទីក្រុង និងជនបទត្រូវបានគេចាត់ទុកថា ជាសូចនាករសំខាន់ដែលឆ្លុះបញ្ចាំង ពីស្ថានភាពសេដ្ឋកិច្ច និងកម្រិតការប្រើប្រាស់របស់អ្នករស់នៅទីក្រុង និងជនបទ។ ស្ថិតិបង្ហាញថាសមតុល្យប្រាក់សន្សំរបស់ប្រជាជនទីក្រុង និងជនបទនៅទីក្រុងប៉េកាំង និងសៀងហៃ មានចំនួន ៣,៧៣ ពាន់ពាន់លានយន់ (៥៧២,៨៤ ពាន់លានដុល្លារ) និង ៣,១៧ ពាន់ពាន់លានយន់រៀងៗខ្លួននៅក្នុងឆ្នាំ ២០១៩ ។
ទីក្រុងប៉េកាំង និងសៀងហៃ មានតួនាទីឈានមុខគេ ពីព្រោះទីក្រុង ទាំងនេះទាក់ទាញ អ្នកមានទេពកោសល្យភាគច្រើន ដែលធ្វើការក្នុងឧស្សាហកម្ម មានប្រាក់ចំណូលខ្ពស់ រួមមានការបញ្ជូនព័ត៌មានកម្មវិធីសេវាកម្មព័ត៌មានវិទ្យា ហិរញ្ញវត្ថុការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មបច្ចេកវិទ្យា ៕ដោយ៖លី ភីលីព