ភ្នំពេញ ៖ លោក អ៊ូ រតនា អគ្គលេខាធិការរង នៃគណកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវិជ្ជៈ ជាប្រធានសមាគមប្រឹក្សាការងារកម្ពុជា និងអគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកមរា ឆ្នាំ២០២១ បានអញ្ជើញចូលរួម ពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សុវណ្ណ ស្ព័តយុវជនអាយុក្រោម១៦ឆ្នាំ និង១៧ឆ្នាំ និងបើកការប្រកួតកីឡាបាល់ទាត់យុវជន អាយុក្រោម១៤ឆ្នាំ នៅទីលានបាល់ទាត់សុវណ្ណ ស្ព័ត ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្តាល ។
លោក ជ័យ សុវណ្ណ បានប្រាប់ឲ្យដឹងថា យើងបានចាប់ផ្តើម ការប្រកួត នាដើមខែមិថុនា ឆ្នាំ២០២០ ក្រោយពីជំងឺ COVID-19 បានធូស្បើយខ្លះ ក៏បានផ្សព្វផ្សាយម្តងទៀត អំពីការរៀបចំពានរង្វាន់យុវជន អាយុក្រោម១៧ឆ្នាំ ដោយក្នុងនោះមានលាយ អាយុក្រោម២០ឆ្នាំ ចំនួន២នាក់ លើទីលានជាក់ស្ដែង ក៏មានក្រុមចូលរួមចំនួន ១៤ ក្រុម។ ចំពោះពានរង្វាន់ សុវណ្ណ ស្ព័តយុវជនអាយុក្រោម១៧ឆ្នាំ ២០២០ ក្រុមដែលទទួលបានជើងឯកបានទៅក្រុម Legend United ទឹកប្រាក់ចំនួន ២០០០,០០០រៀល ។
លោកបានបន្តថា ក្រុមទទួលជើងឯករង ទៅក្រុម WARRIORS United ទឹកប្រាក់ ១២០០,០០០រៀល និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម King Tiger FC ទឹកប្រាក់ចំនួន៦០០,០០០រៀល រីឯក្រុមទទួលFair Play បានទៅក្រុមEMPEROR ទឹកប្រាក់ចំនួន១៥០,០០០រៀល កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលថវិកាចំនួន១២០,០០០រៀល បានទៅកីឡាករ ជ័យ សុវណ្ណដាវីត ពាក់អាវលេខ១៦ បានគ្រាប់បាល់៤២គ្រាប់ មកពីក្រុម Legend United ។ អ្នកចាំទីល្អជាងគេ និងលេងបានច្រើនជាងគេ បានលើកីឡាករអូ បាបា បានទទួលពានស្រោមដៃមាស មួយ១២០,០០០ រៀល ពាក់អាវលេខ១ មកពីក្រុម Cher Hout FC ចំណែកពានរង្វាន់សុវណ្ណ ស្ព័ត យុវជន អាយុក្រោម១៦ឆ្នាំ មានចំនួន ៨ក្រុមចូលរួម ៖ ក្រុមទទួលបានជើងឯក ទឹកប្រាក់ចំនួន ១២០០,០០០រៀលបានទៅក្រុមយុវជនរាជសី FT ជើងឯករងទឹកប្រាក់ចំនួន ៦០០.០០០រៀលបានទៅក្រុម យុវជនភូមិឡកំបោរ FC និងចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ចំនួន ២០០,០០០ រៀលបានទៅក្រុម The Lion FC ។
ក្រុមទទួលបាន Fair Play ទទួលបានទឹកប្រាក់ចំនួន ១០០,០០០ក្រុម បក្សីសន្តិភាព FT កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលថវិកាចំនួន១០០.០០០ រៀល (ដប់ម៉ឺន បានទៅកីឡាករ ហិន លំហេង ពាក់អាវលេខ១៩ បានគ្រាប់បាល់ចំនួន ២៣គ្រាប់ មកពីក្រុមយុវជនភូមិឡកំបោរ FC និងអ្នកចាំទីល្អជាងគេនិងលេង បានច្រើនជាងគេទឹកប្រាក់ចំនួន ១០០,០០០ បានទៅកីឡាករ ចេង ប្រាជ្ញ ពាក់អាវលេខ១ មកពីក្រុម The Lion FC ៕ដោយ៖លី ភីលីព