កីឡា

កីឡាករវាយសី លើពិភពលោកលេខ ១ Momota ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-១៩

តូក្យូ ៖ នេះបើតាមសមាគម វាយសីរបស់ជប៉ុន បាននិយាយថា កីឡាវាយសីជនជាតជប៉ុនលេខ ១ ពិភពលោក Kento Momota បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគ COVID-១៩ កាលពីថ្ងៃអាទិត្យធ្វើឲ្យកីឡាករជប៉ុន ទាំងអស់ត្រូវដកខ្លួនចេញ ពីការប្រកួត Thailand Open នៅខែនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

មន្រ្តីសមាគមបានប្រាប់ថា កីឡាករវាយសី Momota បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគ COVID-១៩ នេះហើយសមាគមបានសម្រេចចិត្ត មិនបញ្ជូនកីឡាករណាម្នាក់ រួមទាំង Momota ទៅប្រទេសថៃឡើយ ។ កីឡាករMomota បានព្យាយាម វិលត្រឡប់ របស់លោកទៅកាន់អន្តរជាតិ នៅទីក្រុងបាងកក រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យលោករងរបួសធ្ងន់ធ្ងរ ។

ទូរទស្សន៍ជាតិ NHK បាននិយាយថា បុរសអាយុ ២៦ ឆ្នាំបានធ្វើតេស្តិ៍វិជ្ជមាន នៅអាកាសយានដ្ឋានណារីតា មុនពេលក្រុមរបស់ជប៉ុន ចាកចេញទៅប្រទេសថៃ ។ មន្ត្រីសមាគមម្នាក់បានបញ្ជាក់ថា គ្មានកីឡាករជប៉ុន ២២ នាក់ ផ្សេងទៀត ត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន នោះទេ ប៉ុន្តែបាននិយាយថា ក្រុមទាំងមូលនឹងដកខ្លួនចេញយ៉ាងណាក្ដី។
Momota បានឈ្នះជើងឯកជប៉ុនទាំងអស់ កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតដំបូង របស់លោកចាប់តាំងពីគ្រោះថ្នាក់ របស់លោកកាលពីខែមករា។ Momota បារម្ភថាអាជីព របស់លោកអាច នឹងត្រូវបញ្ចប់បន្ទាប់ពីបាក់ឆ្អឹង ត្រង់ភ្នែកក្នុងគ្រោះថ្នាក់នេះ ហើយបានសារភាពថា ស្មារតីរបស់លោកស្ទើរ តែបាក់ហើយបន្ទាប់ពីវះកាត់៕ ដោយ៖លី ភីលីព

Most Popular

To Top