ព័ត៌មានអន្តរជាតិ

ទីផ្សារយានយន្ត អគ្គិសនី កំពុងតែដើរចូល តាមផ្លូវលឿនបំផុត លើសពីការរំពឹងទុក

ចិន ៖ ទីផ្សារយានយន្តអគ្គិសនី របស់ចិនត្រៀមខ្លួន ផ្លាស់ប្តូរទៅជា ថាមពលខ្ពស់ នៅក្នុងឆ្នាំថ្មីនេះ ខណៈ ក្រុមហ៊ុនផលិត រថយន្តជាច្រើនបានផ្តល់ ជូននូវកិច្ចព្រមព្រៀង រកប្រាក់ចំណេញ ដើម្បីទាក់ទាញអ្នកទិញ ដែលយល់ដឹង ពីការការពារបរិស្ថាន និងចាប់យកគោលដៅ អព្យាក្រឹតកាបោន របស់ប្រទេសនៅក្នុងឆ្នាំ ខាងមុខយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តEV របស់សហរដ្ឋអាមេរិក Tesla នឹងចាប់ផ្តើមចេញលក់ Model Y ដែលផលិតនៅរោងចក្រសៀងហៃ របស់ខ្លួន នឹងចែកចាយរថយន្តជិត ៥០០,០០០ គ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២០ ។ ក្រុមហ៊ុនផលិតរថយន្តនេះ បានបន្តថាការផលិតម៉ូដែល Y ជាប្រភេទរថយន្តស្ព័រ ប្រភេទស្ព័រ បានចាប់ផ្តើមនៅ Gigafactory 3 របស់ខ្លួនក្នុងតំបន់ពិសេស Lingang របស់សៀងហៃ ដោយមានការរំពឹងថា ការចែកចាយនឹងចាប់ផ្តើមឆាប់ៗនេះ ។

ក្រុមហ៊ុន Tesla បានឈានដល់កម្រិតជិត ៥០០,០០០ ដោយសារការកើនឡើង ខ្ពស់នៅត្រីមាសទី ៤ ដោយមានរថយន្តចំនួន ១៨០,៥៧០ ត្រូវបានចែកចាយក្នុងរយៈពេល ៣ ខែគិតត្រឹមខែធ្នូដល់ ៣០ ភាគរយខ្ពស់ជាងត្រីមាសមុន ។ ក្រុមហ៊ុននេះផលិត រថយន្តអគ្គិសនីចំនួន ៥០៩.៧៣៧ គ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២០ ។
ក្រុមហ៊ុនមិនបានបង្ហាញតួលេខ នៃការលក់តាមតំបន់ ឬម៉ូដែលទេ ប៉ុន្តែរថយន្ដម៉ូដែលថ្មី៣ និងម៉ូដែល Y ស៊េរីថ្មី បានរួមបញ្ចូលគ្នាបង្កើត បានចំណែកកាន់តែធំ នៅក្នុងផលប័ត្ររបស់ខ្លួនជាមួយ នឹងការផលិតឈានដល់ ៤៥៤,៩៣២ គ្រឿង និងចែកចាយបាន ៤៤២,៥១១ គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top