ព័ត៌មានអន្តរជាតិ

បារាំង៖ មនុស្សរាប់ពាន់នាក់ ប្រឆាំងនឹងបម្រាមចូលរួមក្នុងពិធីជប់លៀងដ៏ធំ មួយរំលងអាធ្រាត្រ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមនុស្សប្រមាណជាជាង២ ៥០០នាក់នៅបារាំង បាននាំគ្នាចូលរួមក្នុងកម្មវិធីជប់លៀង ខុសច្បាប់មួយខណៈដែលប្រទេសកំពុងព្យាយាមប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងទៅនឹងការរីករាលដាលនៃកូវីដ១៩។

ប្រភពដដែលបានសរសេរទៀតថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅក្នុងឃ្លាំង Lieuron ក្បែរទៅនឹងទីក្រុង Rennes ហើយវាបានចាប់ផ្តើមឡើងតាំង តែពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសៅរ៍នេះមិនទាន់បញ្ចប់នៅឡើយ។

យោងតាមការប្រកាស របស់ប៉ូលីសបានឲ្យដឹងទៀតដែរថាក្រុមអ្នកដែលចលរួម នៅក្នុងពិធីជប់លៀងនេះមានប្រភពភាគច្រើនជាអ្នកធ្វើដំណើរ មកពីប្រទេសអង់គ្លេស
និងអេស្បាញជាដើម។

ប៉ូលីសបានព្យាយាមបញ្ចប់កម្មវិធីនេះ ប៉ុន្តែបែរជាបានប៉ះទង្គិចគ្នាជាមួយនឹងក្រុម អ្នកចូលរួមហើយមានទាំងការដុតឡាននិងចោលដុំថ្មផង ហើយជាលទ្ធផលមកដល់ពេលនេះ មន្ត្រីប៉ូលីសយ៉ាងហោច ណាស់៣នាក់ដែលបានទទួលរងរបួស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top