ព័ត៌មានអន្តរជាតិ

លោក Julian Assange មិនអនុញ្ញាតឲ្យធ្វើបត្យាប័ន ទៅអាមេរិក ក្រោមវិធានការចៅក្រម នៅចក្រភពអង់គ្លេស

Old Bailey ៖ ចៅក្រមនៅ Old Bailey បាននិយាយថា ស្ថាបនិក WikiLeaks លោក Julian Assa nge មិនអាចធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិកបានឡើយ ដោយចៅក្រមលោកស្រី Vanessa Barai tser បាននិយាយថា នាងបានបដិសេធការធ្វើបត្យាប័ន របស់លោកដោយសារតែការភ័យខ្លាច លោកមានបញ្ហាដល់ជីវិតរបស់លោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសេចក្តីសម្រេចនេះ ។ អ្នកគាំទ្រ របស់លោក Assange មានសេចក្តីត្រេកអរ ចំពោះការសម្រេចចិត្ត មិនធ្វើបត្យាប័នលោក ប៉ុន្តែមិនសប្បាយចិត្ត ដែលសេចក្តីសម្រេចនេះ ធ្វើឡើងដោយផ្អែកលើហេតុផលសុខភាព ។

រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់លោក Assange ពីបទចារកម្មចំនួន១៧ ករណី និងការចោទប្រកាន់មួយ ពីការប្រើប្រាស់កុំព្យូទ័រ ដោយមិនត្រឹមត្រូវ លើការចេញផ្សាយរបស់ WikiLeaks នៃឯកសារបែកធ្លាយឯកសារយោធា និងការទូតក្នុងឆ្នាំ ២០១០ ។

សកម្មជនអូស្ត្រាលីអាយុ ៤៩ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនម្តងទៀត កាលពីខែកញ្ញាលើបទចោទប្រកាន់ ដែលអនុវត្តទោស ជាប់ពន្ធនាគារអតិបរមា ១៧៥ ឆ្នាំ។ ការចោទប្រកាន់នេះបានអះអាងថា លោកបានឃុបឃិត ជាមួយអ្នកវិភាគ ចារកម្មកងទ័ពលោក Chelsea Manning ដើម្បីបំបែកលេខកូដសម្ងាត់ ទៅកុំព្យូទ័ររបស់ក្រសួង ការពារជាតិអាមេរិក ៕ដោយ៖លី ភីលីព

Most Popular

To Top