ភ្នំពេញ៖ លោក ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកមរា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំសមាជិកប្រតិបត្តិ របស់សហព័ន្ធផ្តោតទៅ លើការបើកវគ្គបណ្តុំបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០ និងព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នាចុងខែមករានេះ ដែលនឹងប្រព្រឹត្តឡើង នៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំសម្រេចជាផ្លូវការ ហើយសម្រាប់វគ្គបណ្តុំបណ្តាល អាជ្ញាកណ្តាល ចៅក្រម២០ ២០ និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ បន្ទាប់ការត្រូវបានពន្យារពេល កាលពីឆ្នាំ២០២០ ដោយសារមេរោគCOVID-19។
លោកបន្តថា សម្រាប់វគ្គបណ្តុំបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
យោងតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកាត់បន្ថយ ចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទំាងវិញ្ញាសាទៀតផង៕ ដោយ៖លី ភីលីព