ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ កុមារមានភាព ក្រអឺតក្រទម និងមិនចេះអត់ធ្មត់ ទំនងជាមានបញ្ហា នៅវ័យកណ្តាល

នូវែលសេឡង់៖ការសិក្សាថ្មីមួយ បានរកឃើញថា កុមារដែលមានបញ្ហាច្រើន ដូចជាមានចរិតឆេវឆាវ និងមិនចេះអត់ធ្មត់ ទំនងជាជួបបញ្ហាហិរញ្ញវត្ថុ នៅពេលពួកគេក្លាយ ជាមនុស្សវ័យកណ្តាល ជាក់ជាមិនខានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

មនុស្សជាង ១,០០០ នាក់មកពីប្រទេសនូវែលសេឡង់កើតនៅឆ្នាំ ១៩៧២ និង ១៩៧៣ ត្រូវបានគេតាមដានពេញមួយជីវិត របស់ពួកគេរហូត ដល់អាយុ៤៥ ឆ្នាំ។ ការវិភាគទិន្នន័យបានបង្ហាញថា បុគ្គលដែលមានការគ្រប់គ្រង លើខ្លួនឯងកាន់តែខ្លាំង នៅពេលកុមារអាចគ្រប់គ្រងហិរញ្ញវត្ថុ របស់ពួកគេបានល្អប្រសើរ ។
ការស្រាវជ្រាវបានរកឃើញថា បុគ្គលដែលបង្ហាញពីការគ្រប់គ្រងខ្លួនឯង ខ្ពស់ក្នុងវ័យកុមារភាព ក៏មានអាយុរាងកាយយឺតផងដែរ ។
អ្នកដែលមានការគ្រប់គ្រងខ្លួនឯង កាន់តែច្រើនក៏មានសញ្ញាតិច នៃភាពចាស់នៃខួរក្បាលដែរ ហើយពួកគេកាន់តែប្រសើរ ក្នុងការគ្រប់គ្រង សុខភាពហិរញ្ញវត្ថុ និងជីវិតសង្គម ។
វេជ្ជបណ្ឌិត Leah Richmond-Rakerd មកពីសាកលវិទ្យាល័យមីឈីហ្គែន បានដឹកនាំការស្រាវជ្រាវ ដែលបានចេញផ្សាយនៅ PNAS ថា មនុស្សពេញវ័យជាក្មេង ដែលមានកម្លាំងជំរុញ ហើយក្រោយមកមានភាពប្រសើរឡើង ការគ្រប់គ្រងខ្លួនឯង គឺមានសុខភាពល្អជាងមនុស្ស ដែលមិនចេះគ្រប់គ្រងភាពល្អ របស់ពួកគេ៕ដោយ៖លី ភិលីព

Most Popular

To Top