ក្រោយពីទទួលបានដំណឹង អំពីបំណងចង់ចាកចេញ ពីក្លឹប Atalanta របស់កីឡាករ Papu Gomez រួចមក the Goal បានសរសេរថា ក្លឹប Juventus បានកំពុងតែតាមដានយ៉ាងកៀកកិត ចំពោះស្ថានភាពនេះ។
Gomez មិនបានបង្ហាញខ្លួនលេងឲ្យក្លឹបឡើយ តាំងតែពីថ្ងៃទី១៦ខែធ្នូ ក្នុងពេល ដែលព័ត៌មាន នៅតែបន្តចុះផ្សាយអំពី ការចាកចេញរបស់គាត់ ជាពិសេសដោយសារតែបញ្ហា មិនយល់ព្រមគ្នា ទៅលើកិច្ចព្រមព្រៀងថ្មី។
គួរឲ្យដឹងថាក្លឹប Juventus បានដាក់សំណើរជាផ្លូវការមួយ ហើយដើម្បីអាចសុំធ្វើការចរចា ជាមួយនឹងក្លឹបនិងកីឡាកររូបនេះ ប៉ុន្តែជឿជាក់ថា ក៏នឹងត្រូវជួបជាមួយគូប្រជែង មួយទៀតគឺក្លឹប Hertha Berlin ៕
ប្រែសម្រួល៖ស៊ុនលី