ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាធ្វើម្ចាស់ផ្ទះអូឡាំពិក ទីក្រុងតូក្យូ ចំពេលមានការ ព្រួយបារម្ភពី COVID-19

ក្រុងតូក្យូ ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានមានប្រសាសន៍ថា លោកបានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះ អូឡាំពិកទីក្រុងតូក្យូ បើទោះបីជាស្ថានភាពជំងឺរាតត្បាត កំពុងរីករាលដាល នៅក្នុងប្រទេសរបស់លោក ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

លោក Suga បានប្រាប់សន្និសីទកាសែតមួយថា លោកនឹងត្រៀមសម្រាប់ការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក ដោយមានការប្តេជ្ញាចិត្ត និងចាត់វិធានការទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងការឆ្លង និងផ្តល់នូវក្តីសង្ឃឹម និងភាពក្លាហាន ដល់ពិភពលោកទាំងមូល។
លោកក៏បានបន្តថា រដ្ឋាភិបាល របស់លោកនឹងពិចារណាប្រកាសភាព អាសន្នសម្រាប់ ទីក្រុងទីប្រជុំជន និងតំបន់ជុំវិញទីក្រុងតូក្យូ ដែលកំពុងរងគ្រោះខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top