ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ឡើងភ្នំ ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ដែលរយៈពេល៣ថ្ងៃ លើកទឹកដីអង្គរវត្ត ខេត្តសៀមរាប នៅទីលានឡើងភ្នំ របស់សហព័ន្ធកីឡា ឡើងភ្នំកម្ពុជា ដើម្បីចម្រាញ់រកអ្នកខ្លាំង ត្រៀមចូលរួមការ ប្រកួតកម្រិតអន្តជាតិនានា និងត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២កម្ពុជាធ្វើម្ចាស់ផ្ទះ ។
លោក ទុយ ប៊ុនធឿន អនុប្រធានសហព័ន្ធកីឡា ឡើងភ្នំកម្ពុជា បានប្រាប់ពីខេត្តសៀមរាបថា ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ សហព័ន្ធបានដាក់វិញ្ញាសា ១៨ រួមមានអាយុក្រោម១៥ឆ្នាំ បុស នារី ៦វិញ្ញាសា អាយុក្រោម១៩ ឆ្នាំបុរស នារី ៦វិញ្ញាសា និង អាយុ១៩ឆ្នាំឡើង បុរស នារី ៦វិញ្ញាសា ។
លោកបានបន្តថា ការប្រកួតក្លិបចូលរួមចំនួន១០ កីឡាករ៤០នាក់ កីឡាការិនី ៣២នាក់ សរុប ៧២នាក់ ហើយការប្រកួត ដោយមានការគាំទ្រ ថវិកាដោយក្រសួងអប់រំយុវជន និង កីឡា។ ចំពោះការប្រយុទ្ធប្រឆាំង និងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កំដៅ ពាក់ម៉ាស់ និងបាញ់អាល់កុល ទើបអនុញ្ញាត ឲ្យចូលរួមការប្រកួតបាន ៕