ញូវយ៉ក ៖ បន្ទាប់ពីភាគហ៊ុន បានកើនឡើងខ្ពស់ នៅឆ្នាំ ២០២០ ដោយសារការកើនឡើង នៃការចែកចាយរថយន្ត ធ្វើឲ្យក្រុមហ៊ុន Tesla ឈានដល់ឆ្នាំ ២០២១ ជាមួយនឹងកម្លាំងចលករជាច្រើន បើទោះបីជាចក្ខុវិស័យរបស់ខ្លួន ក្នុងការចាប់យករថយន្តអគ្គិសនី នៅតែជាមធ្យោបាយមួយ ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការរអាក់រអួលក្នុងឧស្សាហកម្មរថយន្ត ដែលដឹកនាំដោយលោក Elon Musk បានធ្វើឲ្យ Wall Street ខកចិត្តម្តងទៀត នៅចុងសប្តាហ៍ ហើយតាមការរាយការណ៍ អំពីការចែកចាយ រថយន្តប្រចាំឆ្នាំ មានចំនួន ៤៩៩.៥៥០គ្រឿង មិនស្ថិតក្នុងគោលដៅ ឆ្នាំ២០២០ សម្រាប់ចំនួនកន្លះលាន ប៉ុន្តែវាលើសពីការប៉ាន់ស្មាន របស់អ្នកវិភាគទៅទៀត ។
ការលាតត្រដាងបង្ហាញរយៈពេលមួយឆ្នាំបានឃើញថា ក្រុមហ៊ុន Tesla រាយការណ៍ពីត្រីមាស ទទួលបានប្រាក់ចំណេញជាច្រើន ចូលរួមជាមួយ S&P 500 ហើយបង្កើតក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃបំផុត នៅលើពិភពលោក ធ្វើឲ្យលោក Musk ក្លាយជាអ្នកមានបំផុតទី ២ នៅពីក្រោយ CEO ក្រុមហ៊ុន Amazon លោក Jeff Bezos ។
ភាគហ៊ុនបានកើនឡើងខ្ពស់ជាថ្មីម្តងទៀត នៅសប្តាហ៍នេះគឺ ៧៣៣,០០ ដុល្លារ បន្ទាប់ពីភាគហ៊ុននេះ បានបង្កើតឡើងខ្ពស់ជាង ៧០០ ភាគរយនៅឆ្នាំ ២០២០ ។ មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនប្រមាណ ៧០០ ពាន់លានដុល្លារមានន័យថា វាមានតម្លៃច្រើន ជាងក្រុមហ៊ុន General Motors, Ford, Toyota, Honda, Fiat Chrysler និង Volkswagen រួមបញ្ចូលគ្នា ។
អ្នកឃ្លាំមើល Tesla មិនគិតថា Musk នឹងអាចត្រូវនឹងការកើនឡើង នៃតម្លៃនោះនៅឆ្នាំ ២០២១ ប៉ុន្តែរំពឹងថា នឹងមានការជឿនលឿនទៅមុខ នៅពេលក្រុមហ៊ុន Tesla បន្ថែមសមត្ថភាពផលិត និងជំរុញលើបច្ចេកវិទ្យាថ្មីៗរួមទាំងរថយន្តស្វយ័ត ៕ដោយ៖លី ភីលីព