សេចក្ដីប្រកាសប្រចាំឆ្នាំរបស់ Apple កាលពីថ្ងៃអង្គារកន្លងទៅនេះបានឲ្យដឹងថាលោក Tim Cook នាយកប្រតិបត្តិ Apple ទទួលបានប្រាក់ចំណូល ១៤,៧លានដុល្លារ នៅពេញមួយឆ្នាំ ២០២០ ដែលកើនឡើង ២៨% ធៀបនឹងឆ្នាំ ២០១៩។
ប្រាក់ចំណូលរបស់លោក Tim Cook ក្នុងនោះគឺមានប្រាក់បៀវត្សគោល ៣លានដុល្លារ, ប្រាក់រង្វាន់ផ្ដល់ឲ្យលើសមត្ថភាពចំនួន ១០,៧លានដុល្លារ និងជិត ១លានដុល្លារ ជាប្រាក់សម្រាប់ចំណាយលើថ្លៃធ្វើដំណើរ និងការពារសុវត្ថិភាព។
Apple បានផ្ដល់ប្រាក់ចំណូលដល់ Tim Cook ច្រើនជាងបុគ្គលិកធម្មតារហូតដល់ ២៥៦ដង ដែលប្រាក់បៀវត្សជាមធ្យមរបស់បុគ្គលិក Apple គឺមានមិនដល់ ៥៨ ០០០ដុល្លារនោះទេ។ កាលពីឆ្នាំ ២០១៩ ប្រាក់ចំណូលរបស់លោក Tim Cook ច្រើនជាងបុគ្គលិកធម្មតា ២០០ដង។
គួរដឹងថានាយកជាន់ខ្ពស់ចំនួន ៥រូបរបស់ Apple ទទួលបានប្រាក់ចំណូលសរុប ១២០លានដុល្លារ ដែលមានការកើនឡើង ១៩%៕
ប្រភព៖sabay