ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្ដហោះចារកម្ម លើឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើង ប្រារព្ធសមាជបក្សកាន់អំណាច

សេអ៊ូល៖ យន្ដហោះស៊ើបការណ៍អាមេរិក ចំនួនពីរគ្រឿង បានហោះហើរ ទៅលើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ជាការតាមដានអាកាសចរណ៍ ក្នុងបេសកកម្មមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង នៅពេលដែលទីក្រុងព្យុងយ៉ាង បានធ្វើសមាជបក្សដ៏កម្ររបស់ខ្លួន។

យន្ដហោះឃ្លាំមើល U-2S Dragon ត្រូវបានគេប្រទះឃើញនៅលើមេឃ ក្បែរទីប្រជុំជនឆ្នេរ Taean នៃខេត្តឈុងឆុងខាងត្បូង នៅម៉ោងប្រមាណ ៩ នេះបើយោងតាម អ្នកតាមដានអាកាសចរណ៍។

វាកម្រណាស់ សម្រាប់យន្ដហោះ U-2S ហោះហើរជាមួយឧបករណ៍ កំណត់ទីតាំងរបស់វាដែលបានបើក។ យន្តហោះស៊ើបការណ៍ ឃ្លាំមើលវីដេអូឃ្លីប និងពេលខ្លះបន្លឺសកម្មភាព យោធាកូរ៉េខាងជើង ពីនីវ៉ូទឹកប្រហែល ២៥ គីឡូម៉ែត្រ ក្នុងបេសកកម្មហោះហើរ ដែលអាចមានរយៈពេលរហូតដល់ ៨ ម៉ោង៕
ដោយ៖ ឈូក បូរ៉ា

Most Popular

To Top