អាមេរិក៖ ការសិក្សាស្រាវជ្រាវបង្ហាញថា អ្នកនយោបាយសហរដ្ឋអាមេរិក មានទំនោរលាបពណ៌ខ្លួនឯងថា ជាមនុស្សមានឥទ្ធិពល និងមិនងាយរងគ្រោះ ហើយគំនិតបែបនេះ អំពីភាពជាបុរសអាចពន្យល់ ពីសេចក្តីស្រឡាញ់របស់ប្រជាជន ចំពោះលោកប្រធានាធិបតី Donald Trump នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមមួយមកពីសាកលវិទ្យាល័យ Penn State បានរកឃើញថា ជនជាតិអាមេរិក ដែលគាំទ្រដល់ភាពជាបុរស ដែលមានលក្ខណៈពិសេស និងទស្សនៈថា បុរសគួរតែរឹងមាំតឹងរឹង និងលេចធ្លោទំនងជាបានបោះឆ្នោតឲ្យ និងមានអារម្មណ៍វិជ្ជមានចំពោះ Trump ។
អ្នកស្រាវជ្រាវជឿជាក់ថា រឿងនេះផ្តើមចេញពីនយោបាយអាមេរិក ដែលត្រូវបានត្រួតត្រាភាគច្រើន ដោយបុរសជំរុញភាពជាបុរស តាមបែបប្រពៃណី ខណៈពេលធ្វើយុទ្ធនាការដើម្បីបង្ហាញថា ពួកគេមានសមត្ថភាព និងជំនាញ។
លោក Nathaniel Schermerhorn ដែលចូលរួមក្នុងការសិក្សានេះ បាននិយាយថា ទោះបីជាសង្គមអាមេរិក អាចត្រៀមខ្លួនសម្រាប់ប្រធានាធិបតីស្ត្រីក៏ដោយ ការបដិសេធចំពោះភាពជាបុរស អាចនឹងកើតឡើងមុនគេ។ ការសិក្សា ៧ ផ្សេងគ្នាត្រូវបានធ្វើឡើង ដោយមានអ្នកចូលរួមសរុបចំនួន ២,០០៧ នាក់។
សម្រាប់ការសិក្សា ៦ លើកដំបូងអ្នកចូលរួម ត្រូវបានគេសួរសំណួរអំពីអារម្មណ៍ ចំពោះភាពជាបុរស ដែលមានជំនឿទុកចិត្ត លើរដ្ឋាភិបាល ភេទ ការរើសអើងជាតិសាសន៍ ការស្រឡាញ់ភេទដូចគ្នា និងការស្អប់ខ្ពើមភេទដូចគ្នា។
មនុស្សម្នាក់ៗ ក៏បានកំណត់អត្តសញ្ញាណ សមាជិកគណបក្សនយោបាយរបស់ពួកគេ ប្រសិនបើពួកគេបោះឆ្នោតឲ្យលោក Trump ឬលោកស្រី Hillary Clinton កាលឆ្នាំ ២០១៦ ហើយជំហររបស់ពួកគេ លើបេក្ខជនទាំង២ជាលក្ខណៈបុគ្គល៕ ដោយ៖លី ភីលីព