ព័ត៌មានអន្តរជាតិ

Twitter និង Facebook ផ្អាកដំណើរការគណនីរបស់លោក ត្រាំ និងព្រមានបិទជាអចិន្ត្រៃយ៍ ដោយសារការរំលោភ គោលនយោបាយរបស់ខ្លួន

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Twitter Inc បានឲ្យដឹងថា ខ្លួនបានផ្អាកសោគណនី របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អស់រយៈពេល ១២ ម៉ោងលើសារធ្វីតធ័រ ដែលលោកបានបង្ហោះ ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងៗ ពីសំណាក់អ្នកគាំទ្រ របស់លោកនៅក្នុងទឹកដី កាពីតូលសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Twitter បានឲ្យដឹងថា “ជាលទ្ធផលនៃស្ថានភាពអំពើហិង្សា ដែលមិនធ្លាប់មាន និងកំពុងកើតមាន នៅវ៉ាស៊ីនតោនឌីស៊ី យើងបានទាមទារឱ្យដក @realDonaldTrump Tweets ចំនួន ៣ ដែលត្រូវបានចុះផ្សាយនៅថ្ងៃនេះ ចំពោះការរំលោភម្តងហើយម្តងទៀត និងធ្ងន់ធ្ងរ” នៃគោលនយោបាយរបស់យើង។

ក្រុមហ៊ុននេះ ក៏បានឲ្យដឹងផងដែរថា“ នេះមានន័យថា គណនីរបស់ @realDonaldTrump នឹងត្រូវបានផ្អាកដំណើរការរយៈពេល ១២ ម៉ោង បន្ទាប់ពីការដកចេញនូវ Tweets ទាំងនេះ” ។

ក្រុមហ៊ុន Twitter Inc បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានផ្អាកគណនី របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អស់រយៈពេល ១២ ម៉ោង លើសារធ្វីតធ័រដែលលោក បានបង្ហោះ ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងៗ ពីសំណាក់អ្នកគាំទ្ររបស់លោក នៅក្នុងទឹកដីកាពីតូល សហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top