កីឡា

​បៀវត្ស​របស់ Tim Cook កាន់តែកើនឡើង លើសបុគ្គលិកធម្មតា ២៥៦ដង

សេចក្ដី​ប្រកាស​ប្រចាំ​ឆ្នាំ​របស់ Apple កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ បាន​​ឲ្យ​ដឹង​ថា​ លោក Tim Cook នាយក​ប្រតិបត្តិ​ Apple ទទួល​បាន​​​ប្រាក់​​ចំណូល​​ ១៤,៧​លាន​ដុល្លារ នៅ​ពេញ​មួយ​ឆ្នាំ ២០២០ ដែល​កើន​ឡើង ២៨% ធៀប​នឹង​ឆ្នាំ ២០១៩។

ប្រាក់​ចំណូល​របស់​លោក Tim Cook ក្នុង​នោះ​គឺ​មាន​ប្រាក់​បៀវត្ស​​គោល ៣​លាន​ដុល្លារ, ប្រាក់​រង្វាន់​ផ្ដល់​ឲ្យ​លើ​សមត្ថភាព​ចំនួន ១០,៧​លាន​ដុល្លារ និង​​ជិត ១​លាន​ដុល្លារ ជា​​ប្រាក់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ និង​ការពារ​សុវត្ថិភាព។

Apple បាន​ផ្ដល់​ប្រាក់​ចំណូល​ដល់ Tim Cook ច្រើន​ជាង​បុគ្គលិក​​ធម្មតា ​រហូត​ដល់ ២៥៦​ដង ដែល​ប្រាក់​បៀវត្ស​​ជា​មធ្យម​របស់​បុគ្គលិក Apple គឺ​មាន​មិន​ដល់ ៥៨ ០០០​ដុល្លារ​នោះ​ទេ។ កាល​ពី​ឆ្នាំ ២០១៩ ប្រាក់​ចំណូល​របស់​លោក Tim Cook ច្រើន​ជាង​បុគ្គលិក​ធម្មតា​ ២០០​ដង។
គួរ​ដឹង​ថា​នាយក​ជាន់​ខ្ពស់​​ចំនួន ៥​រូប ​របស់ Apple ទទួល​បាន​ប្រាក់​ចំណូល​សរុប ១២០​លាន​ដុល្លារ ដែល​មាន​ការ​កើន​ឡើង ១៩%៕ ប្រភព៖ sabay

Most Popular

To Top