ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្តេជ្ញាជំរុញបង្កើនសមត្ថភាពយោធា

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា លោកនឹងពង្រីកសមត្ថភាពយោធា ដើម្បីការពារប្រទេសឲ្យកាន់តែប្រសើរឡើង នៅក្នុងអំឡុងសមាជបក្សដ៏កម្រមួយ ស្របពេលដែលប្រទេសនេះ ប្រឈមមុខនឹងទណ្ឌកម្ម ព្រមទាំងសម្ពាធអន្តរជាតិនានា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន បានពិភាក្សាគោលនយោបាយ បង្កើតរបត់ជាក់ស្តែងមួយ ក្នុងការធ្វើឲ្យប្រសើរឡើង នូវស្តង់ដាររស់នៅរបស់ប្រជាជន ក្រោយមួយថ្ងៃ បន្ទាប់ពីលោកបានសារភាពថា គោលដៅសេដ្ឋកិច្ចពីមុន បានបរាជ័យ។

ហើយដើម្បីរក្សាបរិយាកាសសន្តិភាព សម្រាប់ប្រជាជននិងប្រទេស មេដឹកនាំវ័យក្មេងកូរ៉េខាងជើងរូបនេះ បានស្នើឲ្យដាក់សមត្ថភាពការពារប្រទេស លើកម្រិតកាន់តែខ្ពស់ខ្លាំងឡើង និងដាក់ចេញគោលដៅបន្ថែម ដើម្បីឲ្យសម្រេចបាននូវសមត្ថភាពនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top