អ៊ីស្រាអែល ៖ អ្នកបុរាណវិទ្យាជឿថា ពួកគេបានរកឃើញឧបករណ៍ ដែលមានវ័យចំណាស់ជាងគេ ដោយមនុស្សសម័យដើម ប្រើប្រាស់សម្រាប់ សំលៀងកាំបិត ឬកាយជីដែលមានអាយុកាល ប្រហែល៣៥០,០០០ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកបុរាណវិទ្យា ត្រូវបានរកឃើញក្នុងរូងភ្នំ Tabun នៅភាគខាងជើង អ៊ីស្រាអែល ជាកន្លែងសម្រាប់ធ្វើការអនុវត្តថ្មរៀប ដែលមានប្រភេទថ្មរាងមូលតូចមួយ ហើយព្យាករណ៍ថា ជាវត្ថុមនុស្សបុរាណ “Homo Sapiens” យ៉ាងហោចណាស់ ៥០,០០០ ឆ្នាំ ។ កាលពីមុនគ.ស ឧបករណ៍បែបនេះមិនត្រូវបានគេគិតថា ត្រូវបានគេប្រើប្រាស់ច្រើន រហូតដល់ក្រោយមក ប្រហែលជា ២០០,០០០ ឆ្នាំមុន ។
អ្នកស្រាវជ្រាវបាននិយាយថា វាត្រូវបានប្រើ ដោយមនុស្សឃាតបុរេប្រវត្តិ ទោះបីជាអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ ពីគោលបំណងអ្វីទំាងអស់។ រូងភ្នំ Tabun ស្ថិតនៅលើភ្នំ Carmel ក្បែរទីក្រុង Haifa ត្រូវបានរកឃើញដំបូង ដោយអ្នកបុរាណវិទ្យាអង់គ្លេស Dorothy Garrod ក្នុងទសវត្សឆ្នាំ ១៩២០ ។
វាត្រូវបានគេជឿថា ជាផ្ទះមួយក្នុងចំណោមរស់នៅរយៈពេលវែងបំផុតនៃការកាន់កាប់ របស់មនុស្សនៅ Levant ។ ការជីកបានស្នើឲ្យមានសកម្មភាព មនុស្សឃាតនៅទីនោះយ៉ាងតិច ៥០០.០០០ ឆ្នាំ ហើយបំណែកដុំថ្មីត្រូវបានរកឃើញ ក្នុងរូងភ្នំបានផ្តល់នូវសញ្ញាចាស់បំផុត របស់មនុស្សដែលគ្រប់គ្រងភ្លើង ៕ដោយ៖លី ភីលីព