បរទេស ៖ នៅក្នុងផែនការយុទ្ធសាស្ត្រមួយ ដែលចេញបង្ហាញនៅក្នុងសប្ដាហ៍នេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែមានការខ្នះខ្នែងខ្លាំងឡើង នៅក្នុងតំបន់អាក់ទិក ដោយតែមានការគម្រាមកំហែង ពីប្រទេសចិននិងប្រទេសរុស្ស៊ី ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០៧ ខែមករាឆ្នាំ២០២១ បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រ សម្រាប់តំបន់អាក់ទិក ឈ្មោះ Blue Arctic មានចំនួន២៨ទំព័រ ដែលចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ គឺជាប្លង់មេនៃការណែនាំជាយុទ្ធសាស្ត្រ ដែលសង្កត់ធ្ងន់លើការដាក់បញ្ចូលគ្នា ជាមួយសម្ពន្ធមិត្ត។
គួរបញ្ជាក់ថា ឯកសារ នៃផែនការនោះ បាននិយាយប្រាប់ដូច្នេះថា “ប្រទេសរុស្ស៊ីកំពុងតែធ្វើការវិនិយោគយ៉ាងខ្លាំងក្លា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវវិស័យការពារជាតិ និងសេដ្ឋកិច្ចតំបន់អាក់ទិក ជាមួយការធ្វើសមាហរណកម្មយោធា ពុហភាគីនៃផ្នែកខាងជើងរបស់ខ្លួន”៕
ប្រែសម្រួល៖ប៉ាង កុង