បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានប្តេជ្ញាធ្វើឲ្យមានការវិវត្តទៅមុខ លើបញ្ហាកូរ៉េខាងជើង រហូតដល់ទីបញ្ចប់ ដោយលោកបានបង្ហាញ នូវការប្តេជ្ញារបស់លោក ក្រោយកូរ៉េខាងជើង កម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ។
នៅក្នុងអំឡុងកិច្ចប្រជុំមួយ នៅវិមានខៀសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ទីក្រុងសេអ៊ូល បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីកំណត់ពីពេលវេលា និងការប្រឹងប្រែង ដើម្បីសម្រេចបាន នូវការលុបបំបាត់នុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ សន្តិភាពជាអចិន្ត្រៃយ៍ និងការអភិវឌ្ឍចំណងមិត្តភាពអន្តរកូរ៉េ។
តាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ លោក ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានមានប្រសាសន៍ថា ប្រជាជនកូរ៉េខាងត្បូង កំពុងតែឆ្លងកាត់ដំណាក់កាលចុងក្រោយ នៃការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ ហើយលោកបានធ្វើការ សរសើរប្រជាពលរដ្ឋ ដែលសហការជាមួយ គោលការណ៍គម្លាត់ទំនាក់ទំនងសង្គម ៕
ប្រែសម្រួល៖ប៉ាង កុង