គួរឲ្យដឹងប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Ozil វ័យ៣២ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់ការយល់ព្រម ក្នុងការចូលរួមជាមួយនឹងក្លឹបតួកគី Fenerbahch រួចទៅហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគ្រូបង្វឹក របស់ក្លឹបមួយនេះបានបដិសេធ អំពីពាក្យចចាមអារ៉ាមនេះ នៅឡើយដែរ។
គ្រូបង្វឹករបស់ Fenerbahce លោក Erol Bulut បានថ្លែងថាពាក្យចចាមអារ៉ាម នឹងចាំបាច់ត្រូវរងចាំប៉ុន្មានថ្ងៃជាមុន សិនមុននឹងអាចបញ្ជាក់ច្បាស់ ឲ្យគ្រប់គ្នាបានដឹងថា ។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញនេះ ភ្នាក់ងាររបស់កីឡាករ គឺលោក Dr. Erkut Sogut បានថ្លែងប្រាប់ ESPN ថាអនាគតរបស់ Ozil គឺច្បាស់ហើយថា នឹងត្រូវចាកចេញពីអង់គ្លេស ដោយក្នុងនោះមានក្លឹបជាច្រើន ដូចជានៅអាមេរិក តួកគី និងកាតាកំពុងចាប់អារម្មណ៍ ។
អតីតកីឡាកររបស់ Real Madrid រូបនេះនឹងត្រូវមានកុងត្រាផុត សុពលភាពនៅចុងរដូវកាលនេះទៅហើយ ដែលមានន័យថា គាត់គឺនឹងអាចដើរចេញពីក្លឹប ដោយមិនមានតម្លៃខ្លួនឡើយ៕
ប្រែសម្រួល៖ស៊ុនលី