អូទ្រីស៖ការសិក្សាមួយបានបង្ហាញថា ការចេញពីផ្ទះដោយឈប់ចំណាយ ពេលជាមួយអេក្រង់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចរបស់ពួកគេហើយមកចំណាយ ពេលជាមួយបរិយាកាសខាងក្រៅជួយបង្កើនកម្រិតសុភមង្គលក្នុងពេលចាក់សោរការពារ មេរោគ Covid-19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Anglia Ruskin បានសិក្សាលើមនុស្សចំនួន ២៨៦ នាក់មកពីប្រទេសអូទ្រីសក្នុងកំឡុងពេលមានការចាក់ សោរយ៉ាងតឹងរ៉ឹងកាលខែមេសា ឆ្នាំ ២០២០ ដែលពេលវេលាមានកំណត់ដោយពួកគេអាចចំណាយ នៅខាងក្រៅ។ ពួកគេបានរកឃើញថា កម្រិតនៃសុភមង្គលគឺខ្ពស់ជាងនៅពេល អ្នកចូលរួមនៅខាងក្រៅ និងទាបនៅពេលពួកគេចំណាយពេលច្រើននៅមុខអេក្រង់ ឬនៅលើឧបករណ៍។
ក្រុមនៅពីក្រោយការសិក្សានិយាយថា រដ្ឋាភិបាលគួរតែប្រាប់ ប្រជាជនឲ្យទទួលយកខ្យល់អាកាសបរិសុទ្ធជំនួសឲ្យការស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលនៃ ការចាក់សោរមេរោគ Covid-19 ដើម្បីធ្វើឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើង។ ការសិក្សាមុនៗ បានបង្ហាញថា ការនៅខាងក្រៅជាពិសេសនៅទីវាលបៃតងអាចធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្តតាមរយៈការលើកកម្ពស់រូបភាពរាងកាយវិជ្ជមានបន្ថែមទៀត។
កត្តានេះបានជំរុញឲ្យអ្នកសិក្សាមកពី Anglia Ruskin សាកលវិទ្យាល័យ Karl Landsteiner នៅប្រទេសអូទ្រីស និងសាកលវិទ្យាល័យ Perdana ក្នុងប្រទេសម៉ាឡេស៊ីពិនិត្យមើលផលប៉ះពាល់នៃអារម្មណ៍ខាងក្រៅនៅលើអារម្មណ៍អំឡុងពេល មានការចាក់សោរជាតិ។
សាស្រ្តាចារ្យ Viren Swami ជាសហអ្នកនិពន្ធសិក្សាមកពី Anglia Ruskin បានប្រាប់ថា យើងអាចនិយាយបានគឺថាអ្នកចូលរួមរបស់យើងសប្បាយចិត្តនៅពេលពួកគេនៅខាងក្រៅបើប្រៀបធៀបទៅនឹងផ្ទះដោយមិនគិតពីអ្វីដែលពួកគេកំពុង ធ្វើនៅខាងក្រៅ៕ដោយ៖លី ភីលីព