បច្ចេកវិទ្យា

កងកម្លាំងអ៊ីរ៉ង់ បង្ហាញមូលដ្ឋាន មីស៊ីលក្រោមដី

បរទេស៖កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីមួយកន្លែង នៅលើទីតាំងតំបន់ឈូងសមុទ្រអាថ៌កំបាំង នៅថ្ងៃសុក្រនេះ ស្របពេលមានភាពតានតឹងកើនឡើងកាន់តែខ្លាំង រវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន។

ប្រព័ន្ធផ្សព្វផ្សាររដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Hossein Salami ជាប្រមុខកងកម្លាំងការពារ ដែលមានប្រសាសន៍ដូច្នេះថា “មូលដ្ឋាននោះ គឺជាមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានមួយចំនួន ដែលដាក់ទុកមីស៊ីលយុទ្ធសាស្ត្ររបស់ទ័ពជើងទឹក”។

លោក Hossein Salami បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “មីស៊ីលទាំងនេះ មានរយៈចម្ងាយវាយប្រហាររាប់រយគីឡូ វាយប្រហារគោលដៅចំល្អ និងមានកម្លាំងកម្ទេចដ៏ធំ ហើយអាចផ្ទាញ់ឧបករណ៍សង្គ្រាមអេឡិកត្រូនិករបស់សត្រូវបាន”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top