ព័ត៌មានអន្តរជាតិ

ទន្លេរាប់ពាន់នៅទូទាំង សហរដ្ឋអាមេរិក ផ្លាស់ប្តូរពណ៌ យ៉ាងខ្លាំង ក្នុងរយៈពេល ៣៦ ឆ្នាំចុងក្រោយនេះ

អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ទន្លេ៣របស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរ ពីពណ៌ខៀវទៅបៃតង និងលឿងក្នុងរយៈពេលជាង ៣ ទសវត្ស ហើយអ្នកវិទ្យាសាស្ត្រសង្ស័យថា នេះជាការបំពុលបរិស្ថានអាចជាការព្រមាននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមការងារមកពីសាកលវិទ្យាល័យ North Carolina នៅ Chapel Hill បានវិភាគរូបភាពផ្កាយរណបចំនួន ២៣៥,០០០ ដែលថតពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ២០១៨ ហើយបានរកឃើញថា ១ ភាគ ៣ នៃទន្លេបានផ្លាស់ប្តូរពីពណ៌ខៀវទៅបៃតង និងលឿង។

ទន្លេជាងពាក់កណ្តាល ដែលបានសង្កេតឃើញបានផ្លាស់ប្តូរទៅជាពណ៌លឿង ខណៈ ៣៨ ភាគរយប្រែជាពណ៌បៃតង មានតែ ៦ ភាគរយប៉ុណ្ណោះត្រូវបានគេរកឃើញថា មានពណ៌ខៀវ។ ទោះបីជាក្រុមនេះមិនច្បាស់ពីអ្វីបណ្តាលឲ្យមានការផ្លាស់ប្តូរក៏ដោយ ក៏ពួកគេកត់សម្គាល់ថា វាអាចបណ្តាលមកពីសារាយបរិមាណកករ ឬការបំពុលរបស់មនុស្ស។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការផ្លាស់ប្តូរទាំងនេះធ្វើឲ្យអ្នកវិទ្យាសាស្ត្រចង្អុលបង្ហាញពីទន្លេដែលឆ្លងកាត់ការផ្លាស់ប្តូរបរិស្ថានយ៉ាងឆាប់រហ័ស និងមើលពីរបៀបដែលការផ្លាស់ប្តូរទាំងនេះ នៅលើពិភពលោក៕

ដោយ៖លី ភីលីព

Most Popular

To Top