កីឡាករខ្សែបម្រើប្រយុទ្ធ McTimonay គឺជាអ្នកដែលអាចស៊ុតបានតែ១គ្រាប់គត់ នៅក្នុងការប្រកួតយប់មិញ និងក៏ជាគ្រាប់បាល់ជ៏យជំនះឲ្យ Man UTD យកឈ្នះទៅលើក្រុម Watford ផងដែរ។
គ្រាប់បាល់កើតឡើងតាំង តែពីនាទីទី៥បានធ្វើឲ្យ Man UTD អាចឡើងទៅជុំទី៤នៃព្រឹត្តិការណ៍ពានរង្វាន់ FA Cup ហើយទោះបីជាមានការខំប្រឹងប្រែង យ៉ាងណារវាងក្រុមទាំងពីរជាលទ្ធផល គឺមិនមានគ្រាប់បាល់កើតឡើងថែមទៀតឡើយ។
គួរឲ្យដឹងដែរថា Man UTD មកដល់ពេលនេះក្លឹបបានចារ្យពានរង្វាន់ FA Cup នៅក្នុងសៀវភៅរបស់ខ្លួនចំនួន១២លើកមកហើយខណៈដែល Arsenal នៅតែជាក្លឹបដែលមានចំនួន
ពាន FA Cup ច្រើនជាងគេពោលគឺដល់ទៅ១៣ដងប៉ុន្តែបិសាចក្រហម Man UTD គឺជាអ្នកដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេគឺដល់ទៅ១៩ដងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី