ពិតជាអស្ចារ្យក្នុងការប្រកួតជ័យជំនះលើក្រុម Granada កាលពីយប់មិញក្រោយពេលដែល Messi អាចរកបាន២គ្រាប់ ដើម្បីបញ្ចប់លទ្ធផលទៅ Barcelona ស៊ុតបាន៤គ្រាប់ទល់នឹង០។
២គ្រាប់របស់ Messi គឺជាគ្រាប់បាល់ទី៤ហើយដែល Messi រកបានក្នុងការប្រកួត២ដងចុងក្រោយនេះ ហើយក៏បានធ្វើឲ្យគាត់ឡើងទៅកំពូលតារាងនៃកីឡាករ ដែលរកគ្រាប់បាល់បានច្រើនបំផុតនៅរដូវកាលនេះផងដែរ។
៤គ្រាប់ដែលរកបានដោយកីឡាករ Griezmann ចំនួន២គ្រាប់ ដោយមួយគ្រាប់នៅនាទីទី១២ និងមួយគ្រាប់ទៀតនៅនាទីទី៦៣ដោយឡែក ១គ្រាប់ដំបូងរបស់ Messi រកបាននៅនាទីទី៣៥និង១គ្រាប់ទៀត រកបាននៅនាទីទី៤២៕
ប្រែសម្រួល៖ស៊ុនលី