កីឡា

AC Milan ស៊ុតបាន២គ្រាប់ យកឈ្នះ Torino ងាយៗ

កីឡាករ Rafael Leao និង Frank Kessie សុទ្ធតែជាអ្នករកបានគ្រាប់ម្នាក់ជួយឲ្យ AC Milan យកឈ្នះក្រុម Torino យ៉ាងងាយស្រួលក្នុងលទ្ធផល២ទល់នឹង០នៅក្នុងទឹកដី។

៣ពិន្ទុនេះបានន័យថា  AC Milan អាចបន្តឈរនៅកំពូលតារាងដោយមាន៤ពិន្ទុដាច់ពីក្រុមលេខរៀង២និងក៏ជាជ័យជំនះវិញផងដែរ បន្ទាប់ពីបរាជ័យទៅលើក្រុម Juventus កាលពីពាក់កណ្តាលសប្តាហ៍រួចទៅហើយនោះ។

Zlatan អាចវិលត្រឡប់ចូលមកប្រកួតវិញបានហើយបន្ទាប់ពីរងរបួសប៉ុន្តែមិនអាចរកគ្រាប់បានឡើយ។ Leao រកបាន១គ្រាប់ដំបូងតាំងតែពីនាទីទី២៥ ហើយការប្រកួតបន្តបានតែ១១នាទី១គ្រាប់ទៀតដោយ Kessie ត្រូវបានធ្វើឡើងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top