អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Celtic និង Fulham កីឡាករ Dembele ក្រោយមានព័ត៌មាន ចចាមអារ៉ាមជាច្រើនកន្លងមកថានឹងអាចចាកចេញ ពីក្លឹបបច្ចុប្បន្ន Lyon នោះនៅពេលនេះ ត្រូវបានក្លឹបនៅលីគបារាំងមួយនេះ បញ្ជាក់ច្បាស់ហើយថានឹងអាច
ឈានទៅដល់ការចែកផ្លូវគ្នា ជាផ្លូវការហើយ។
the Goal នៅថ្ងៃនេះបានសរសេរ បញ្ជាក់យ៉ាងច្បាស់ថាក្លឹប Lyon ពិតជាកំពុងបានតែពិភាក្សា ក្នុងការដោះដូរកីឡាករខ្សែប្រយុទ្ធរូបនេះ មែនជាមួយនឹងក្លឹប AT Madrid ហើយជឿជាក់ទៀតថា វាគឺកៀកទៅនឹងការសម្រេចចិត្តចុងក្រោយមួយ ហើយដើម្បីផ្ទេរគាត់ ពីបារាំងទៅអេស្បាញ។
ក្រុមរបស់លោក Diego Simeone ត្រូវបានគេមើលឃើញថា មានកង្វះខាតកីឡាករប្រយុទ្ធម្នាក់ ក្រោយការចាកចេញរបស់ Costa និងកំពុង ត្រូវការម្នាក់មកជួយគាំទ្រ ដល់ទំរង់លេងរបស់ Suarez នៅពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី