អាមេរិក ៖ ចម្លើយរបស់ភពព្រះអង្គារ ទៅកាន់មហាអន្លង់ បែកធ្លាយហើយនាពេលបច្ចុប្បន្ននេះ ដោយសារការស៊ើបអង្កេត របស់អង្គការអវកាសណាសា ចាប់យករូបភាពដ៏អស្ចារ្យនៃ Valles Marineris របស់ភពក្រហម ដែលជាអន្លង់ធំបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
តួអេក្វាទ័រដែលមានឈ្មោះថា Valles Marineris មានប្រវែងជាង ២៥០០ ម៉ាយ និងធ្វើដំណើរតាមបណ្តោយ ប្រមាណមួយភាគបួន នៃបរិមាត្រនៃភពផែនដី ក៏ដូចជារយៈចម្ងាយវែងជាង Grand Can yon នៅលើផែនដីជិត ១០ ដងវាក៏ជ្រៅជាង៣ដងដែរ ។
រូបភាពនៃអន្លង់នេះ ត្រូវបានថតដោយបេសកកម្ម HiRISE (ការពិសោធរូបភាព វិទ្យាសាស្ត្រកម្រិតខ្ពស់) របស់អង្គការណាសា ។ គម្រោងនេះបានប្រើប្រាស់ កាមេរ៉ាដែលមានថាមពលខ្លាំងបំផុត មិនធ្លាប់ត្រូវបានបញ្ជូនទៅភពផ្សេង ហើយកំពុងស្ថិតនៅលើយាន Mars Reconnaissance Orbiter បានធ្វើដំណើរជុំវិញ ភពក្រហមតាំងពីឆ្នាំ ២០០៦ ។
វាត្រូវបានសាងសង់ឡើង ដោយអ្នកជំនាញនៅមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យភពព្រះច័ន្ទ នៅអារីហ្សូណាដោយចំណាយថវិកា ៤០ លានដុល្លារ និងមានទម្ងន់ ១៤៣ ផោន (៦៥ គីឡូក្រាម) ។
រូបថតអន្លង់មួយត្រូវបានចុះផ្សាយ ដោយហេរ៉ូរីសថ្មីៗនេះនៅពេលក្រុម តារាវិទូព្យាយាមស្វែងរកវិធី ដែលត្រូវបានបង្កើតឡើង ៕ដោយ៖លី ភីលីព