ព្រឹត្តិការណ៍

ព្រឹត្តិការណ៍កាលពី ឆ្នាំ២០១៥ ពីឡុតអាល្លឺម៉ង់ម្នាក់ ធ្វើអត្តឃាតខ្លួន និងថែមទាំងនាំ ឲ្យអ្នកដំណើរ ១៥០នាក់ទៀត ស្លាប់ទៅជាមួយដែរ

ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី២៤ខែមីនានេះកាលពីឆ្នាំ២១០៥អ្នកបើកយន្តហោះម្នាក់ របស់ក្រុមហ៊ុនអាកាសចរអាឡឺម៉ង់Germanwingព្រមជាមួយនឹងយន្តហោះមួយគ្រឿង បានហោះទៅបំបុកនិងជួរភ្នំAplsនៅបារាំងដោយជាលទ្ធផលហេតុការណ៍នេះ បានសម្លាប់មនុស្សសរុប១៥០នាក់នៅលើយន្តហោះ។ជើងហោះហើរ Germanwing លេខ៩៥២៥បានធ្វើដំណើរពីទីក្រុងBarcelonaប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Dusseldorfប្រទេសអាល្លឺម៉ង់។

ក្រោយការស៊ើបដឹងការពិតអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតាមពិតពីឡុតយន្តហោះមានបំណងចង់សម្លាប់ខ្លួនខណៈដែលកំពុងបញ្ជាយន្តហោះដឹកអ្នកដំណើរ។ពីឡុតអាយុ៣៤ឆ្នាំដែលមានឈ្មោះថាPatrick Sondenheimerបានបញ្ជារឲ្យពីឡុតវ័យក្មេងអាយុ២៧ឆ្នាំឈ្មោះAndreas Lubitzក្នុងការបើកបរជំនួសខណៈដែលខ្លួនត្រូវប្រើប្រាស់បន្ទប់ទឹកប៉ុន្តែភ្លាមៗក្រោយការដូរពីឡុតយន្តហោះក៏បានហោះធ្លាក់ចុះតម្រង់ជួរភ្នំដែលស្ថិតនៅក្នុងប្រទេសបារាំងតែម្តង។

មិនមានអ្នកណារួចជីវិតឡើយនៅក្នុងហេតុការណ៍មួយនោះ ទាំងពីឡុត២នាក់អ្នកបម្រើការលើយន្តហោះ៤នាក់និងអ្នកដំនើរសរុប១៤៤នាក់ដែលមានប្រភព មកពីប្រទេស១៨ផ្សេងគ្នាក្នុងនោះមានជនជាតិអាមេរិក៣នាក់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top