បរទេស៖ នៅសប្តាហ៍នេះក្រុមភ្នាក់ងារស៊ើបការពិសេស FBI បានធ្វើការព្រមានអំពីលទ្ធភាពនៃការធ្វើការតវ៉ាប្រឆាំង បំពាក់ដោយអាវុធផងដែរពីសំណាក់ក្រុម
គាំទ្រលោក Donald Trump ដែលនឹងធ្វើឡើងនៅទូទាំងប្រេសមុនពេលដែឡការឡើងកាន់អំណាចជាផ្លូវការដោយ ប្រធានាធិបតីថ្មីលោក Joe Biden។
ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថារបាយការណ៍ដែលត្រូវបានបង្ហាញបានព្រមានចំៗ អំពីផែនការនៃការតវ៉ាប្រឆាំងដោយក្រុមតវ៉ាប្រដាប់ដោយ
អាវុធនឹងធ្វើឡើងនៅក្នុងរដ្ឋទាំង៥០បូករួម ទាំងវ៉ាស៊ិនតោនផងនិងមានគោលដៅទៅលើអគាររដ្ឋាភិបាលតែម្តងនឹងធ្វើឡើង នៅមុនថ្ងៃទី២០ខែមករាជាថ្ងៃឡើងកាន់អំណាច របស់រដ្ឋាភិបាលថ្មី។
ទោះបីជាយ៉ាងណាក្តីមន្ត្រីសន្តិសុខ របស់រដ្ឋាភិបាលបានធ្វើការអះអាងថានឹងមិនមានហេតុការណ៍ស្រដៀងគ្នាកើតឡើង សាជាថ្មីឡើយដូចកាលពីថ្ងៃទី៦ខែមករានៅពេលដែលក្រុមគាំទ្ររាប់ពាន់នាក់ បានសម្រុកចូលវិមានរដ្ឋាភិបាល ដែលជាកន្លែងសមាជិកសភាធ្វើការបោះឆ្នោត ដើម្បីបញ្ជាក់ពីលទ្ធផលបោះឆ្នោត៕ ប្រែសម្រួល៖ស៊ុនលី