កីឡា

ម្ចាស់ក្លឹបLeeds ហោះទៅបារាំង ចចារលក់ក្លឹប ទៅឲ្យម្ចាស់ក្លឹប PSG

The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ខែវិច្ឆិកានេះបាន ឲ្យដឹងថាម្ចាស់ក្លឹបLeedsលោក Andrea Radrizzaniត្រូវបានគេដឹងថា បានហោះហើរទៅដល់ប្រទេសបារាំងហើយ ដើម្បីបើកកិច្ចពិភាក្សាក្នុងការទិញ លក់ក្លឹបរបស់ខ្លួនទៅ ឲ្យមហាសេដ្ឋីដែលក៏ត្រូវជាម្ចាស់ក្លឹប យក្សបារាំងPSG ។

ជំនួបរវាងលោក Radrizzani និងលោក Nasser Al Khelaifi ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ នាទីក្រុងប៉ារីស។ ការជួបជុំគ្នានេះត្រូវបានធ្វើឡើងក្រោយ ការបញ្ជាក់របស់Radrizzani នាពេលកន្លងមកថា លោកពិតជាមានបំណង លក់ក្លឹបទៅឲ្យមហាសេដ្ឋីរូបនេះមែន។

ពួកគេទាំងពីរត្រូវបានគេដឹងថា ជាមិត្តភ័ក្តជិតស្និទនឹងគ្នា ផងដែរកាលពីពេលកន្លងមកហើយប្រភព ដដែលបានបញ្ជាក់ថាតម្លៃ របស់ក្លឹបLeeds បច្ចុប្បន្នអាចមានត្រឹមតែ៦០លានផោន ដែលមានន័យថានឹងមិនមាន ឧបសគ្គអ្វីឡើយដោយការទិញលក់នេះគឺត្រឹមតែរងចាំ ពេលមកដល់ប៉ុណ្ណោះ ៕ ស៊ុនលី

Most Popular

To Top