ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសទទួលគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិទី១ ឆ្នាំ២០២០-២០២៤យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2021 និង SEA GAMES 2023។
សម្រាប់អាណត្តិទី១គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានចំនួន៩រូប គឺលោក ហេង សុខន ជាប្រធាន លោក ម៉ិល កាដូ លោក ប៉ែន ស៊ីនេត អនុប្រធាន លោកស្រី កែ ច័ន្ទមុនី អគ្គលេខាធិការ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខវឌ្ឍនា អគ្គហេរញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់វិច្ឆិកា និងលោក ជ្រា សុភ័ក្ត្រជាសមាជិក។
ប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងនេះគឺជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំងគួរសមដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយជាច្រើនគ្រឿងជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក៏សង្ឃឹមទទួលបានមេដាយជាច្រើនដូចគ្នា៕ដោយ៖លី ភីលីព