បច្ចេកវិទ្យា

YouTube ផ្អាកដំណើរការប៉ុស្ត៍ របស់លោក Trump រយៈពេល៧ថ្ងៃ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថាក្រុមហ៊ុនមេរបស់ YouTubeគឺ Google បានប្រកាស បិទប៉ុស្ត៍យូធូបរបស់លោក Donald Trump ហើយក្នុងរយៈពេលយ៉ាងហោចណាស់៧ថ្ងៃ។

YouTube ដែលបានធ្វើការប្រកាសនៅលើ បណ្តាញសង្គម Twitter របស់ខ្លួនថាបន្ទាប់ពីការត្រួតពិនិត្យនិងវិនិច្ឆ័យរួចមកខ្លួន ជឿជាក់ថាវិដេអូដែលបានបង្ហោះលើ ប៉ុស្ត៍យូធូប Donald J.Trump មួយចំនួននាពេលប៉ុន្មានថ្ងៃនេះត្រូវលប់ចោលទៅវិញ ហើយនឹង មានការផ្អាកដំណើរការ បង្ហោះវិដេអូថ្មីឬ LIVE ជាដើមផងដែរ។

YouTube បានបញ្ជាក់ទៀតថានេះគ្រាន់តែជា ការព្រមានលើកទី១ឬ First Strike ប៉ុណ្ណោះប៉ុន្តែប្រសិនបើនៅតែរកឃើញកំហុសដែល អាចបណ្តាលឲ្យឈានទៅដល់កម្រិត ទី៣ឬ Third Strike នោះនឹងបិទប៉ុស្ត៍នេះចោលតែម្តង។

គួរឲ្យដឹងថាចុងក្រោយនេះក្រោយហេតុការណ៍ វាយប្រហារទៅលើអគាររដ្ឋាភិបាល របស់ក្រុមអ្នកគាំទ្រ Trump មកបណ្តាញសង្គមជាច្រើន បានប្រកាស បិទគណនេយ្យរបស់លោក Trump ជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top