កីឡា

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ សន្យា​អ្វី​ខ្លះ​ទៀត​ហើយ​នឹង​ បណ្ឌិត​ Rashford ?

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Marcus Rashford បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Boris Johnson នាយក​រដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស​បាន​សន្យា​នឹង​គេ​ថា​ នឹង​រក​វិធីសាស្ត្រ​ ដែល​អាច​ធានា​បាន​ ម្ហូប​អាហារ​ឥត​គិត​ថ្លៃ​ នឹង​ចែក​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ពិត​ប្រាកដ​។

Rashford បាន​បាន​បង្ហោះថា​៖” ខ្ញុំ​ទើប​តែ​បាន​និយាយ​ជា​មួយ​ លោក​ Johnson កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​បញ្ហា​ចែក​ម្ហូបអាហារ​ដោយ​ឥត​ថ្លៃ​ហ្នឹង​ឲ្យ​បាន​ “។

កីឡាករ​ខាង​លើ​បាន​បន្ត​ថា​៖” លោក​នឹង​រក​វិធីសាស្ត្រ​ ដែល​អាច​ធានា​បាន​ថា​ ម្ហូប​អាហារ​ឥត​គិត​ថ្លៃ​ នឹង​ចែក​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ពិត​ប្រាកដ​ “៕

ប្រភព៖ sabay

Most Popular

To Top