ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងធ្វើការសាកល្បងមីស៊ីល SLBM បាញ់ដោយនាវាមុជទឹក ដែលជាផលិតផលក្នុងស្រុក

សេអ៊ូល៖ ប្រភពមួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើការសាកល្បងនៅក្រោមទឹក នៃមីស៊ីលផ្លោង SLBM ដែលបាញ់ដោយនាវាមុជទឹកនៅឆ្នាំនេះ បន្ទាប់ពីបានធ្វើការសាកល្បងនៅលើដី។

កូរ៉េខាងត្បូង កំពុងអភិវឌ្ឍមីស៊ីល SLBM ដោយផ្អែកលើមីស៊ីលផ្លោង Hyunmoo-2B ពីដីទៅដីដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។ យោងតាមមន្រ្តីការពារជាតិបានឱ្យដឹងថា វានឹងត្រូវបានប្រើជាមួយនាវាមុជទឹក ដែលមានទម្ងន់ ៣០០០ តោន ឬធំជាងនេះ នេះបើយោងតាមមន្ត្រីការពារជាតិ។

ប្រភពយោធាមួយបានឲ្យដឹងថា “ទីភ្នាក់ងារដែលពាក់ព័ន្ធបានបញ្ចប់ការ សាកល្បងកាំជ្រួចមីស៊ីលនៅលើដីកាលពីឆ្នាំមុន។ ពួកគេនឹងឈានទៅដំណាក់កាល បន្ទាប់នៃការបាញ់ សាកល្បងក្រោមទឹក” ។

លោកបានបន្ថែមថា វាមិនទាន់ត្រូវបានគេសម្រេចចិត្ត ឱ្យបានច្បាស់ថា ពេលណា និងនៅលើវេទិកាណាមួយ ដើម្បីអនុវត្តការធ្វើតេស្តនេះទេ វាអាចជាកប៉ាល់សាកល្បងក្នុងទឹក ឬនាវាមុជទឹក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top