ព័ត៌មានអន្តរជាតិ

សិលាចារឹក ៖ កម្មករកាណាន នៅស្រុកអេហ្ស៊ីប បុរាណផ្លាស់ប្តូរតួអក្សរ អេហ្ស៊ីបបុរាណ ដ៏ស្មុគស្មាញទៅជា អក្សរសាមញ្ញកាលពី ៤០០០ ឆ្នាំមុន

អេហ្ស៊ីប ៖ ការសិក្សា មួយបានអះអាងថា តួអក្ខរក្រមត្រូវបានបង្កើត ឡើង ដោយអ្នកជីករ៉ែកាណាន ដែលមិនចេះអក្សរនៅប្រទេសអេហ្ស៊ីប បុរាណបានប្រែក្លាយ អក្សរបុរាណអេហ្ស៊ីប ទៅជាអក្សរមូលដ្ឋាន និងសាមញ្ញកាលពី ៤០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កាលឆ្នាំ ២០០៦ អ្នកជំនាញអេហ្ស៊ីប Orly Goldwasser បានអះអាងថា និមិត្តសញ្ញាលើវត្ថុបុរាណ ពីប្រាសាទមួយនៅ Sinai គឺជាគំរូដើមនៃអក្សរ ដែលយើងប្រើសម្រាប់អាន និងសរសេរនៅថ្ងៃនេះ ខណៈវាត្រូវបានគេសន្មត ជាយូរមកហើយថា អក្ខរក្រមដំបូងគឺជាផលិតផល របស់វរជនដែលមានការអប់រំ ខ្ពស់សាស្រ្តាចារ្យ Goldwasser ជឿជាក់ថា ផ្ទុយពីការពិត ។

វាបានបំផុស គំនិត ដោយអក្សរបុរាណអេហ្ស៊ីប ដែលពួកគេបានឃើញនៅជុំវិញ ពួកគេពលករអន្តោប្រវេសន៍ បានក្លែងបន្លំអក្សរសម្រាប់ភាសាសេមីត ផ្ទាល់របស់ពួកគេដោយ ផ្អែកលើរូបរាងអេហ្ស៊ីប ។ អណ្តូងរ៉ែ Sinaitic នឹងបន្តអភិវឌ្ឍទៅជាអក្សរអារ៉ាប់ខាងត្បូង និង Phoenician ពីបុរាណ ដែលមកពីអក្សរក្រិក និងឡាតាំង។

ចម្លាក់នៃអក្ខរក្រមដំបូងបំផុត ត្រូវបានរកឃើញដោយអ្នក ជំនាញអេហ្ស៊ីប Flinders and Hilda Petrie ជាគូស្វាមីភរិយាជនជាតិអង់គ្លេសដែលបានរៀបការ នៅឆ្នាំ១៩០៥ ។ អ្នកទាំង២នាក់ បានជីករ៉ែនៅតំបន់ខ្ពង់រាបSerabit el-Khadim នៅប៉ែកនិរតីឧបទ្វីបស៊ីណៃ ដែលមានអណ្តូងរ៉ែ កន្លែងបោះជំរុំរុករករ៉ែ និងប្រាសាទមួយ ទៅកាន់Hathor ៕ដោយ៖លី ភីលីព

Most Popular

To Top