ជប៉ុន៖ ការសិក្សាបង្ហាញរបស់ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូងសត្វមម្រើព្រះដ៏អាថ៌កំបាំង ដែលបានបង្អាក់បណ្តាញរថភ្លើង របស់ប្រទេសជប៉ុនអស់រយៈពេល មួយសតវត្សរ៍ទើបតែលេចចេញជារៀងរាល់ ៨ឆ្នាំម្តង ក្នុងប្រទេសនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ពពួកគណ្ធិតសត្វដែលប្រមូលផ្តុំជាចង្កោមធំៗ ដូច្នេះពួកគេអាចពន្យាពេលចរាចរណ៍ រថភ្លើងគឺស្ថិតនៅលើវដ្តជីវិត ដែលមានអាយុកាល៨ឆ្នាំ។ នេះធ្វើឲ្យក្លាយរថភ្លើងមម្រើព្រះ គឺជាសត្វមានអាយុផ្សេងទៀតក្រៅពីសត្វរៃ និងតែមួយគត់ដែលមិនមែនជាសត្វល្អិត។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ដំណាក់កាលចម្លែករបស់សត្វលូនវារ ដោយសិក្សាផ្នែកកណ្តាលនៃ ប្រទេសជប៉ុនអស់រយៈពេលជិត ៥០ ឆ្នាំ។
អ្នកផ្នែកអេកូឡូស៊ីលោកស្រី Keiko Niijima បានប្រមូលទិន្នន័យអំពីមម្រើព្រះ នៅតាមតំបន់ភ្នំនៃកណ្តាល ប្រទេសជប៉ុនចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ ប៉ុន្តែរបាយការណ៍នៃការស្ទះចរាចរណ៍ រារាំងរថភ្លើងនៅក្នុងតំបន់នេះមានតាំងពីឆ្នាំ ១៩២០ ។ ពួកគេហាក់ដូចជាកើនឡើងជារៀងរាល់ឆ្នាំ ហើយបន្ទាប់មកស្រកវិញដូចទឹករលក។
លោកស្រី Niijima បានរកឃើញភ័ស្តុតាងដែលបង្ហាញ ពីកូនតូចមួយបានកើតឡើងនៅរៀងរាល់ ៨ឆ្នាំលើកលែងតែឆ្នាំ ១៩៤៤ នៅពេលសង្គ្រាមលោកលើកទី ២ មានន័យ ថាមិនមានកំណត់ត្រាគួរឲ្យ ទុកចិត្តត្រូវបានរក្សាទុក។ លោកស្រីបានចាប់ដៃគូជាមួយ ជីវវិទូនៃសាកលវិទ្យាល័យ Shizuoka lok Jin Yoshimura ដែលសិក្សាសត្វរៃតាមរដូវ ដែលមានចំនួនច្រើនរៀងរាល់ ១៣ ឬ ១៧ ឆ្នាំ៕
ដោយ៖ លី ភីលីព