the Goal នៅថ្ងៃនេះបានសរសេរថាលោក Richard Garlick ដែលធ្លាប់បំពេញតំណែងដូចគ្នានេះ កាលពីគ្រានៅជាមួយនឹងក្លឹប West Brom នោះនឹងត្រូវធ្វើដំណើរ មកចូលរួមក្នុងឈុតដឹកនាំ ក្លឹបជាមួយនឹងកាំភ្លើងធំ Arsenal ។
Emirates បានប្រកាសថាលោក Garlick នឹងត្រូវមកបំពេញតំណែងជាប្រធានផ្នែក កីឡារបស់ក្លឹបកាំភ្លើងធំ Arsenal និងចាប់ដៃគូគ្នាធ្វើការជាមួយនឹងលោកគ្រូបង្វឹក Arteta ព្រមទាំងលោក Edu ផងដែរ។
បុរសរូបនេះនឹងត្រូវមកយកការងារ ដែលនៅសល់ចន្លោះប្រហោង និងធ្លាប់បំពេញដោយលោក Buss Fahmy ដែលបានចាកចេញពីក្លឹបតាំងតែ ពីខែតុលាឆ្នាំ២០២០មកម្ល៉េះ ៕
ប្រែសម្រួល៖ ស៊ុន លី