បរទេស៖ ក្រុមហ៊ុន Novo Nordisk ដែលជាក្រុមហ៊ុនឱសថយក្ស របស់ប្រទេស ដាណឺម៉ាក បានប្រកាសពីការសម្រេចចិត្ត របស់ខ្លួនក្នុងការផ្អាកបរិច្ចាគ ដល់អ្នកនយោបាយ សហរដ្ឋអាមេរិក រហូតដល់មានការ ជូនដំណឹងបន្ថែមទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីភាពច្របូកច្របល់កាលពីសប្តាហ៍មុន នៅពេលដែលហ្វូងអ្នកគាំទ្រអាណាធិបតេយ្យ របស់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ បានសម្រុកចូលវិមានកាពីតូលអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងគោលបំណងដើម្បីប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោត ដែលពួកគេចាត់ទុកថាជាការក្លែងបន្លំ។
មហន្តរាយនេះបានធ្វើឱ្យ បាត់បង់ជីវិតមនុស្សចំនួន ៥ នាក់ និងបណ្តាលឱ្យមានការខូចខាត និង ការបំផ្លាញយ៉ាងរាលដាល។ ទោះបីជាក្រុមហ៊ុន មិនត្រូវបានអនុញ្ញាតតាមបច្ចេកទេស ដើម្បីបរិច្ចាគប្រាក់ដល់អ្នកនយោបាយ អាមេរិកក៏ដោយ ក៏ឱកាសនៅតែធ្វើដោយប្រយោល នៅតែមាន តាមរយៈគណៈកម្មាធិការដែលគេហៅថាគណៈកម្មាធិការសកម្មភាពនយោបាយ ឬ PACs ៕
ប្រែសម្រួលៈ ណៃ តុលា