វូហាន់ ៖ ក្រុមអ្នកជំនាញមកពីអង្គការ សុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទៅដល់ទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ដែលជាកន្លែង រកឃើញមេរោគឆ្លងវីរុសកូវីដ-១៩នេះត្រូវបានរកឃើញដំបូង នៅចុងឆ្នាំ២០១៩ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីផ្តាច់ចេញអស់ រយៈពេលពីរសប្តាហ៍ អ្នកជំនាញគ្រោងនឹងទៅផ្សារមួយ ក្នុងទីក្រុងវូហាន់ ដែលមនុស្សជាច្រើនត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូវីដ-១៩ ក្នុងគោលបំណង ដើម្បីស៊ើបអង្កេតប្រភព ដើមនៃវីរុសនេះ ។
អ្នកជំនាញក៏ទំនងជា នឹងពិនិត្យមន្ទីរពិសោធន៍មេរោគមួយ នៅក្នុងទីក្រុងនេះ ដើម្បីដោះស្រាយពាក្យចចាមអារ៉ាមថា វីរុសនេះត្រូវបានបញ្ចេញទីនោះដោយចៃដន្យ។ គេរំពឹងថា ក្រុមអ្នកជំនាញនឹងធ្វើការ ស៊ើបអង្កេតរយៈពេល ២ សប្តាហ៍ ។
ក្រុមសុខភាពពិភពលោក មានអ្នកជំនាញចំនួន ១០ នាក់រួមមាន លោក Ken Maeda អ្នកជំនាញខាងពេទ្យសត្វ នៃវិទ្យាស្ថានជាតិជប៉ុនស្ដីពីជំងឺឆ្លង ហើយក្នុងកំឡុងពេលស៊ើបអង្កេត ផ្តាច់មុខពួកគេនឹងចូលរួមផ្លាស់ប្តូរ ព័ត៌មានតាមអ៊ិនធឺណិតជាមួយអ្នកជំនាញចិន ៕
ដោយ ឈូក បូរ៉ា