បរទេស៖ រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានបង្ហើរទ្រឹស្តីម្តង ហើយម្តងទៀតថា វីរុសកូរ៉ូណាត្រូវបានគេបង្កើតឡើង ទោះបីមានអ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោកប្រកាន់ខ្ជាប់ នូវទ្រឹស្តីដែលថា វីរុសនេះលេចចេញមកដោយធម្មជាតិក៏ដោយ ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានអះអាងថា អាមេរិកមានភស្តុតាងបញ្ជាក់ថា វីរុសគឺចេញពីបន្ទប់ពិសោធន៍មួយនៅទីក្រុង Wuhan ប្រទេសចិន។ តើវាអាចទៅរួចទេ ដែលយើងអាចឃើញភស្តុតាងផ្ទុះនោះ?
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Sun បានដកស្រង់សំដីប្រភពការទូតអនាមិកមួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក អាចបង្ហាញភស្តុតាងនៅក្នុងថ្ងៃ ចុងក្រោយនៃរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលថា មេរោគកូវីដ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍នៅវិទ្យាស្ថាន Virology ទីក្រុង Wuhan ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា “ អ្វីៗអាចនឹងកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ” និងបង្ហាញភស្តុតាង ដែលសន្មតថាវីរុសនោះមានប្រភព ចេញពីមន្ទីរពិសោធន៍។ ប្រភពបាននិយាយថា ភស្តុតាងដែលត្រូវបានចោទប្រកាន់ អាចបង្ហាញពីការជាប់ទាក់ទង រវាងអ្នកវិទ្យាសាស្ត្រនិងកងទ័ពចិន ៕
ប្រែសម្រួលៈ ណៃ តុលា