ដោយ៖លី ភីលីព
រដ្ឋកាលីហ្វ័រញ៉ា៖ ផលិតផលស្មាតហ្វូន បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung នឹងមានអេក្រង់ធំជាងមុន កាមេរ៉ាល្អជាងមុន និងថ្មប្រើបានយូរជាងមុន ក្នុងតម្លៃទាបជាងត្រកូល ឆ្នាំមុនត្រូវបង្ហាញវត្តមានមុនពេលជំងឺរាតត្បាត បានផ្តួលរំលំសេដ្ឋកិច្ច យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ទូរស័ព្ទ Galaxy S21 ទាំង៣ម៉ូដែលបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នឹងប្រឈមមុខ នឹងបញ្ហាប្រឈមដូចគ្នាមួយ ចំនួននៅក្នុងសេដ្ឋកិច្ចដែលពាសពេញដោយវិបត្តិ ធ្វើឲ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងបង្ខំមនុស្សរាប់លាននាក់ ផ្សេងទៀតដោយឲ្យបំពេញការងារ ឬចូលរៀនពីផ្ទះ។ ប៉ុន្តែលើកនេះ Samsung បានធ្វើការកែសម្រួលតម្លៃមួយចំនួនដែលឆ្លុះបញ្ចាំងពីគ្រាលំបាក។
ទូរស័ព្ទទាំង៣នេះនឹងមានតម្លៃទាប ជាងម៉ូដែលអាចប្រៀបធៀបបានកាលពីឆ្នាំមុនជាមួយនឹងការកាត់បន្ថយ ពី៧ភាគរយទៅ២០ភាគរយ។ លោក Drew Blackard អនុប្រធានក្រុមហ៊ុនកូរ៉េខាងត្បួងបានមានប្រសាសន៍ថា ផ្នែកមួយនៃការធ្លាក់ចុះតម្លៃគឺបណ្តាល មកពីការចំណាយធ្លាក់ចុះសម្រាប់ ការធ្វើឲ្យឧបករណ៍អាចប្រើបានជាមួយបណ្តាញឥតខ្សែ 5G លឿន ប៉ុន្តែក្រុមហ៊ុន Samsungក៏កំពុងព្យា យាមធ្វើឲ្យឧបករណ៍របស់ ខ្លួនមានតម្លៃសមរម្យសម្រាប់ អតិថិជនដែលកំពុងជួបការលំបាក។ យើងតែងតែពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅលើទីផ្សារហើយព្យាយាម ឆ្លើយតបចំពោះបញ្ហានោះ ។
ក្រុមហ៊ុន Apple ក៏បានផ្តល់ជូននូវទូរស័ព្ទ iPhone មានតម្លៃថោកជាងនេះនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជានិន្នាការមួយត្រូវបានពង្រីកកាលពីឆ្នាំមុនជាមួយនឹងការចេញលក់ម៉ូដែលក្នុងតម្លៃ ៤០០ ដុល្លារកាលពីខែមេសា និងឧបករណ៍ធ្លាក់ចុះមួយផ្សេងទៀត បានចេញលក់នៅរដូវស្លឹកឈើជ្រុះចុងក្រោយដែលលកក្នុងតម្លៃ ៧០០ ដុល្លារបើធៀបនឹង ១១០០ ដុល្លារសម្រាប់ម៉ូដែលចុងក្រោយរបស់ខ្លួន៕