ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ស្នើឲ្យពង្រឹងនុយក្លេអ៊ែ និងអភិវឌ្ឍន៍សេដ្ឋកិច្ច 

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងបញ្ចប់សមាជបក្សពលករកូរ៉េ ជាមួយសំណើឲ្យធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មវិធីអាវុធនុយក្លេអ៊ែដ៏មានឥទ្ធិពល នេះបើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ប្រាប់ថា នៅក្នុងសុន្ទរកថានាថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីគ្រប់យ៉ាងទាំងអស់ ត្រូវតែធ្វើឡើង ដើម្បីពង្រឹងការទប់ទល់សង្គ្រាមនុយក្លេអ៊ែ និងដើម្បីអភិវឌ្ឍកងកម្លាំងយោធាដ៏រឹងមាំបំផុត”។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានបន្តទៀតដូច្នេះថា “យើងត្រូវតែបង្កើនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការពារ ឲ្យដល់កម្រិតកាន់តែខ្ពស់ឡើង និងចេញគោលដៅផលិតកម្មអាវុធដោយឥតលក្ខខណ្ឌ ជុំវិញដែនកំណត់នៃផែនការរយៈពេល៥ឆ្នាំថ្មី”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top