ព័ត៌មានអន្តរជាតិ

តុលាការក្រុងតូក្យូ៖ លោក Ghosn លាក់បាំងទំហំប្រាក់ខែ របស់ក្រុមហ៊ុន Nissan ដោយភ័យខ្លាច ការបណ្តេញចេញពី ក្រុមហ៊ុន Renault

តូក្យូ៖លោក Carlos Ghosn អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តជប៉ុន បានប្រាប់តុលាការនៅទីក្រុងតូក្យូថា លោក Carlos Ghosn បានបិទបាំងទំហំ នៃសំណងរបស់លោកនៅក្រុមហ៊ុន Nissan ដោយសារតែលោកខ្លាចរដ្ឋាភិបាល បារាំងបង្ខំលោកឲ្យចាកចេញពីក្រុមហ៊ុន Renault ប្រសិនបើរកឃើញថា លោករកបានប៉ុន្មានយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ

Hari Nada អតីតអនុប្រធានន Nissan ទទួលបន្ទុកកិច្ចការច្បាប់ គឺជាអ្នកផ្តល់ព័ត៌មានដ៏សំខាន់នៅក្នុងរឿងក្តីដែលនាំដោយព្រះរាជអាជ្ញាជប៉ុនប្រឆាំងនឹង អតីតប្រធាន Nissan និង Renault ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ ។

លោក Nada បានផ្តល់សក្ខីកម្មនៅសវនាការ របស់អតីតនាយក ប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly ត្រូវបានចោទប្រកាន់ពីបទជួយលោក Ghosn ក្នុងការទូទាត់សំណងចំនួន ៩,៣ ពាន់លានយ៉េន (៨៩ លានដុល្លារ) ក្នុងរយៈពេល ៨ ឆ្នាំតាមរយៈ ការបង់ប្រាក់ដោយពន្យារពេលបន្ទាប់ពីប្រទេសជប៉ុន បានដាក់ចេញច្បាប់ថ្មីដែលតម្រូវឲ្យនាយក ប្រតិបត្តិបង្ហាញការបង់ប្រាក់លើសពី ១ ពាន់លានយ៉េន។

លោក Kelly បានសារភាពថា មិនមានកំហុសទេ។ លោកបាននៅក្រៅឃុំនៅប្រទេស ជប៉ុនចាប់តាំងពីគាត់ត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ ២០១៨ ហើយលោកកំពុងប្រឈមមុខ នឹងការកាត់ក្តីដោយគ្មានលោក Ghosn ដោយសារតែសហជនជាប់ចោទរបស់ លោកបានភៀសខ្លួនទៅប្រទេសលីបង់នៅខែធ្នូឆ្នាំ ២០១៩ ៕ ដោយ៖លី ភីលីព

Most Popular

To Top