ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បាញ់មីស៊ីល វាយប្រហារ ក្នុងចម្ងាយឆ្ងាយ ចូលក្នុងមហាសមុទ្រ ឥណ្ឌា

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បានបាញ់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ចូលទៅក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងថ្ងៃទីពីរនៃការធ្វើសមយុទ្ធយោធា។ 

មេបញ្ជាការកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីយ៉ាងដូច្នេះថា “មួយក្នុងចំណោមគោលដៅនៃគោលនយោបាយការពារ ដ៏សំខាន់បំផុតរបស់យើង គឺការប្រើប្រាស់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងនាវាចម្បាំងរបស់សត្រូវ ដែលរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះនិងនាវាចម្បាំង”។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ការបាញ់តេស្តមីស៊ីលផ្លោងនេះ គឺត្រូវបានធ្វើឡើងតាមក្រោយការបាញ់តេស្តមីស៊ីលផ្លោងវាយប្រហារពីដីទៅលើដី និងកូនដ្រូនផលិតក្នុងស្រុកកាលពីថ្ងៃសុក្រម្សិលមិញនេះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top