ព័ត៌មានអន្តរជាតិ

មនុស្ស២៣នាក់ស្លាប់ នៅន័រវេស បន្ទាប់ពីចាក់ថ្នាំការពារ មេរោគកូវីដ១៩ ដូសដំបូងរបស់ ក្រុមហ៊ុន Pfizer

បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែសក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាប្រធានវេជ្ជសាស្ត្រនៃទីភ្នាក់ងារឱសថន័រវេសបាននិយាយថា ប្រតិកម្មទូទៅចំពោះវ៉ាក់សាំងដែលរួមមានគ្រុនក្តៅនិងក្អួត ប្រហែលជាអាចនាំឱ្យមានលទ្ធផលអាក្រក់ចំពោះអ្នកជំងឺដែលខ្សោយ។

អ្នកទាំង ១៣ នាក់សុទ្ធតែជាមនុស្សមានអាយុយ៉ាងហោចណាស់មានអាយុ ៨០ ឆ្នាំ។ ខណៈពេលដែលមន្រ្តីមិនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពួកគេកំពុងកែសំរួលការណែនាំរបស់ពួកគេ លើអ្នកណាដែលគួរចាក់វ៉ាក់សាំង។ 

ព័ត៌មាននេះកើតឡើងតែជាងមួយ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមន្រ្តីបានរាយការណ៍ពីការស្លាប់ របស់អ្នករស់នៅមណ្ឌលថែទាំតែ ២ នាក់បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer ៕

Most Popular

To Top