បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការប្រកាសស្នើសុំឲ្យអតីតប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនកាហ្វេយក្ស Starbuck លោក Howard Schultz ក្នុងការជួយធ្វើការជួសជុលនូវទំនាក់ទំនង រវាងមហាយក្សចិននិងអាមេរិក។
ការអំពាវនាវនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងកម្រិតមួយដ៏ទាបបំផុត ក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហា តម្លើងថ្លៃពន្ធនិងភាពតានតឹងរវាងបច្ចេកវិទ្យានិងសន្តិសុខ។
ទីភ្នាក់ងារចិនស៊ិនហួដែលបានចេញផ្សាយ អំពីព័ត៌មាននេះបានសរសេរថាលិខិតមួយច្បាប់ដែលត្រូវបានធ្វើឡើងដោយលោក Xi ទៅកាន់លោក Schultz តាំងតែពីថ្ងៃសុក្រដោយមានអត្ថន័យថា សូមសំណូមពរឲ្យលោក Schultz ដែលជាអ្នកនាំយក Starbuck តាំងតែពីឆ្នាំ១៩៩៩នោះក្នុងការបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយទំនាក់ទំនងរវាងអាមេរិកនិងចិន៕
ប្រែសម្រួល៖ស៊ុនលី