ភ្នំពេញ៖សម្ព័ន្ធការ៉ាតេកម្ពុជានៅថ្ងៃអាទិត្យ ទី ១៧ ខែមករា ឆ្នាំ ២០២១ នៅក្លិបហ្វឹកហាត់កីឡាការ៉ាតេស្តាតចាស់បានរៀបចំពិធីប្រគល់សញ្ញាបត្រ័ដាន់ សិស្សការ៉ាតេដែលបានប្រឡងជាប់ជំនាន់ទី១៩ របស់សម្ព័ន្ធការ៉ាតេកម្ពុជាចំនួន២៣នាក់ក្រោមការគាំទ្រ ពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ក្នុងឳកាសប្រគល់សញ្ញាបត្រ័ដាន់ សិស្សការ៉ាតេនាពេលនេះដោយមានអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ ឡាច ចន្ទ័ រិទ្ធី ប្រធានសម្ព័ន្ធការ៉ាតេកម្ពុជា និងលោក ឡាច ច័ន្ទដារ៉ា ប្រធានបច្ចេកទេសសម្ព័ន្ធការ៉ាតេកម្ពុជា និងលោកគ្រូតាមបណ្តាលក្លិបសមាជិកជាច្រើនរូបទៀត។
លោក ឡាច ច័ន្ទដារ៉ាបានមានប្រសាសន៍ថា តាមការពិតយើងបានប្រឡងតំាងពីខែធ្នូ ២០១៩ សម្រាប់សិស្សការ៉ាតេដែលហ្វឹកហាត់ក្នុងសម្ព័ន្ធការ៉ាតេកម្ពុជា ហើយយើងបានរៀបចំប្រឡងជារៀងរាល់ឆ្នាំក្នុងនោះសម្ព័ន្ធការ៉ាតេកម្ពុជាមានកម្មវិធីមួយឆ្នាំ២ដងនៅឆមាសទី១ និងឆមាសទី២ដោយមានការទទួលស្គាល់ពីសហព័ន្ធកីឡាការ៉ាតេកម្ពុជាកាលពីឆ្នាំ២០១៤អនុញ្ញាតឲ្យសម្ព័ន្ធរៀបចំការប្រមូលផ្តុំសិស្សហ្វឹកហាត់ និងការប្រឡង់។
លោកបានបន្តថា លោកបានបញ្ជាក់ថា សិស្សដែលធ្វើការប្រឡង់សម្ព័ន្ធនេះក៏ដោយ ក៏អាចទៅប្រឡងនៅសហព័ន្ធយកសញ្ញាបត្រ័ដាន់តាមគោលការណ៍ គឺសិស្សទំាងអស់ប្រឡងយកសញ្ញាបត្រ័ដាន់សម្ព័ន្ធ និងសហព័ន្ធផងដែរ។ នេះគ្រាន់តែជាការបញ្ជាក់ពីដាន់របស់សម្ព័ន្ធការ៉ាតេកម្ពុជាគិតមកដល់ពេលនេះមាន១៩ជំនាន់ហើយសម្រាប់លើកនេះមានសិស្សចំនួន២៣នាក់ក្នុងនោះខែ្សក្រវាត់ខ្មៅមួយជាន់ ខែ្សក្រវាត់ខ្មៅ២ជាន់ និងខែ្សក្រវាត់ខ្មៅ៣ជាន់។
លោក ឡាច ច័ន្ទដារ៉ាបានបន្ថែមទៀតថា ការប្រឡង់នេះមានសារសំខាន់សម្រាប់សិស្សការ៉ាតេពីព្រោះអាចបញ្ជាក់ហ្វឹកហាត់កម្រិតបច្ចេកទេសរបស់ពួកគាត់ ចំពោះសិស្សដែលឆ្លងកាត់ហ្វឹកហាត់រយៈពេល១ឆ្នំាយ៉ាងតិចកម្រិតខែ្សក្រវាត់ពណ៌ត្នោតត្រូវប្រកួតសន្សំពិន្ទុរៀងរាល់ខែរហូតគ្រប់១៨ពិន្ទុ ទើបមានសិទ្ធិដាក់ឈ្មោះចូលប្រឡង់កមិ្រតបច្ចេកទេសចប់ ត្រូវធ្វើតេស្តិ៍អត្តពលកម្ម បន្ទាប់មកវាយកម្ទីក្បឿងចំនួន៣០៕